Saturday, September 10, 2011

លក្ខណៈសម្គាល់ពាក្យសំស្រ្កឹតជាគូនឹងពាក្យបាលី


លក្ខណៈសម្គាល់ពាក្យសំស្រ្កឹជាគូនឹងពាក្យបាលី

១.ព្យញ្ជនៈ​តម្រួត “ក្ស”ក្នុងភាសាសំស្រ្កឹត
ចំពោះពាក្យសំស្រ្កឹតណាមួយដែលមានព្យញ្ជនៈតម្រួត  “ក្ស” ជាគូនឹងពាក្យបាលីដែល​ជា​ពាក្យ​មានព្យញ្ជនៈតម្រួតមានលំដាប់ អក្ខរក្រមបន្ទាប់គ្នា។ មានន័យថា ពាក្យសំស្រ្កឹតដែល​មានព្យញ្ជនៈតម្រួត“ក្ស” ត្រូវ​ប្តូរ​ជា “ក្ខ” វិញក្នុងភាសាបាលី ឬជួនកាលប្តូរទៅ ជាព្យញ្ជន
“ខ” ​តែមួយវិញក៏មាន។  
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
សាក្សិន៑
ក្សេត្រ
ក្ស
ក្សា
ក្ខី
ខេត្ត
ក្ខ
ក្ខា
សាក្សី​ ឬសក្ខី
ក្សេត្រ- ឬខេត្ត
ក្សរ ឬអក្ខរ-
ក្សា
ស្ម, បន្ទាល់។
ស្រែ, ទី, តំបន់,​ ចម្ការ, នាទី, ខេត្ត។
ស្នាមគំនូសជាតួរាងសម្រាប់កត់ត្រា​ ពាក្យសម្តី, អក្សរ។
សត្វស្លាបទាំងឡាយ(ច្រើនសំដៅលើសត្វស្លាបឈ្មោល)

២.ព្យញ្ជនៈតម្រួតជើងរ “្រ”ក្នុងភាសាសំស្រ្កឹត
            នៅក្នុងពាក្យសំស្រ្កឹតណាដែលមានព្យាង្គតម្រួតជើងរ“្រ” នៅត្រង់ព្យាង្គនៃចុងពាក្យ ជាគូនឹង​ពាក្យ​បាលី​​​ដែលមានព្យញ្ជនៈតម្រួតដែលមានតួដូចគ្នា។ សំ. “្រ”ទៅជា បា. “ត្ត”“ទ្ទ”
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
ក្សត្រិ
គោត្រ
បាត្រ

ឧបទ្រ
ត្តិ
គោត្ត
ត្ត

ឧបទ្ទ
ក្សត្រយ៍
គោត្ត
បាត្រ

ឧបទ្រព ឬឧបទ្ទ
ស្តេច, ព្រះរាជា។
វង្ស, ត្រកូល, សែ។
ភាជនៈធ្វើដោយដែក​ ឬដោយដី មានរាងជ្រៅក្រឡូម​សម្រាប់បព្វជិតក្នុងពុទ្ធសាសនាប្រើការទទួលចង្ហាន់។
ចង្រៃ,​ អពមង្គល, គ្រោះកាច, ​​​​​​ភ័យ, អន្តរាយ, ឬភយន្ត​រាយដែលកើតមានក្នុងបច្ចុប្បន្នទាន់ភ្នែក, ហេតុអាក្រក់។
            ត្រង់នេះមានន័យថា យកជើងព្យញ្ជនៈមួយចេញ​ ហើយបន្ថែមជើងព្យញ្ជនៈខាងចុង​ដែល​​​​នៅ​សល់​ឲ្យ​ទៅ​ជា​ពីរ​អង្គត្រួតគ្នាវិញ។
            ឧ. សំ.​អាត្មា ទៅជា បា. អត្តា (លុបជើង “ម” បន្ថែមជើង “ត”)
                សំ. ចក្រ  ទៅជា បា. ចក្ក (លុបជើង “រ” បន្ថែមជើង “ក”)

៣.ព្យញ្ជនៈតម្រួតក្នុងភាសាសំស្រ្កឹតដែលមាន “ស្ថ” និង “ឞ្ឋ”
            សំស្រ្កឹត “ស្ថ” ទៅជា បាលី “ឋ” “ដ្ឋ”
            (សំស្រ្កឹត “ឞ្ឋ” ទៅជា បាលី “ដ្ឋ” ឧ. សំ. អកនិឞ្ឋ ទៅជា បា. “អកនិដ្ឋ
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
ស្ថា
ស្ថិ
ស្ថាបនា
ស្ថានានុរូប
ឋា
ដ្ឋិ
ឋាបនា
ឋានានុរូប
ស្ថាន ឬឋា
ដ្ឋិ
ស្ថាបនា
ឋានានុរូប
ទី​, កន្លែង,​ តំបន់, ប្រទេស,​ ទីតាំង, ទីតម្កល់។ល។
​ឆ្អឹង, លលាដ៍។
ការតាំង, ការសាងសង់, ការតាក់តែង។
​ដែលសមគួរតាមទី, តាមមុខងារ ឬជាន់ថ្នាក់។

៤.កាលណាពាក្យសំស្រ្កឹតផ្តើមដោយ ឬមានស្រៈពេញតួ “ឫ”
            សំស្រ្កឹត “ឫ”ទៅជាបាលី “រ” ឬជួនកាលទៅជា “ឧ” ឬក៏ “ឥ” ឬមួយក៏លុប “ឫ”ចោលតែម្តង
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
ន្ឫបតិ
វ្ឫក្ស
ទ្ធិ
ប្ឫថវី
បតិ
រុក្ខ
ទ្ធិ
ថវី
បតី
ព្រឹក្សា/រុក្ខា
ទ្ធិ/ទ្ធិ
ប្រឹថពី
ម្ចាស់នៃពួកមនុស្ស(ក្សត្រទ្រង់រាជ្យ)។
ឈើទាំងឡាយ។
សេចក្តីសម្រេច, ដំណើរកើតការ, អំណាច,សេចក្តីអស្ចារ្យ។
ផែនដី, ផ្ទៃទាំងមូល, មណ្ឌលដី។

៥.ពាក្យសំស្រ្កឹតដែលមានសញ្ញារេផៈ ឬរបាទ “៌”
            សំស្រ្កឹតដែលមានសញ្ញារេផៈ ឬរបាទ “៌” ត្រូវគ្នានឹងពាក្យបាលីដែលមានព្យញ្ជនៈចុងព្យាង្គ​តម្រួត​ ហើយ​​​តម្រួតព្យាង្គច្រើនធ្វើឡើងដោយតម្រួតក្នុងវគ្គជាមួយគ្នា ឬព្យញ្ជនៈស្ថិតក្នុងលំដាប់អក្ខរ​ក្រម​​បន្ទាប់ ឬ​តម្រួត​​​ព្យញ្ជ​នៈដែលដូចគ្នាតែម្តង។
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
ភ៌
ម៌ន៑
ម៌
អាថ៌
ព្ភ
ម្ម
ម្ម
ត្ថ
គ័ភ៌ ឬគភ៌
ម្ម
ម៌
អាថ៌/អត្ថ
សត្វកើតក្នុងផ្ទៃ។
អំពើ, ទោះល្អក្តី អាក្រក់ក្តី ក៏ហៅថាកម្ម។
សភាវៈដែលទ្រទ្រង់សត្វលោក គឺបុណ្យ, បាប, សុច្ចរិត...។
ប្រយោជន៍, សេចក្តីពន្យល់, ពាក្យប្រែស្រាយ, រឿង...។

៦.ពាក្យមានព្យញ្ជនៈតម្រួត​ “ត្រ”ក្នុងពាក្យសំស្រ្កឹត
            សំស្រ្កឹត “ត្យ”​ទៅជាបាលី “ច្ច” “ច”
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
ត្យ
អាទិត្យ
អនិត្យ
ត្យា
ច្ច
អាទិច្ច
អនិច្ច
ចា
ត្យ/សច្ច
អាទិត្យ
អនិច្ចា
-ចា(ៈ)
សេចក្តីពិត, ដំណើរទៀង, ទៀងទាត់, ការមែន, ប្រាកដ។
ពន្លឺដ៏ក្រៃលែង គឺដួងពន្លឺដែលបំភ្លឺលោកក្នុងពេលថ្ងៃ។
ដែលមិនទៀងទាត់, មិនឋិតឋេរ, មិនប្រាកដ។
ការលះឲ្យ, ការចំណាយធនធានដើម្បីជាសាធារណ​ប្រយោ​ជ-​ន៍​​។

៧.ពាក្យមានព្យញ្ជនៈតម្រួត “ណ្យ”និង “ន្យ”ក្នុងពាក្យសំស្រ្កឹត
            សំស្រ្កឹត “ណ្យ”និង “ន្យ” ទៅជាបាលី​ “ញ្ញ”
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
សូន្យ
អារណ្យ
បុណ្យ
សាមាន្យ
សុញ្ញ
អារញ្ញ
បុញ្ញ
សាមញ្ញ
សូន្យ/សុញ្ញ
អារញ្ញ
បុណ្យ/បុញ្ញ-
សាមាន្យ/សាមញ្ញ
ទទេ, សោះ, ឃែត។
ដែលកើត ឬមាននៅក្នុងព្រៃ, ដែលជារបស់ព្រៃ។
កុសល, អំពើល្អ, សេចក្តីសុខ, ស្អាត, បរិសុទ្ធ។
សាធារណៈ, ដែលជាធម្មតា, ដែលរាប់រយរាប់ពាន់។

៨.ពាក្យមានតម្រួតព្យញ្ជនៈ “ធ្យ”ក្នុងពាក្យសំស្រ្កឹត
            សំស្រ្កឹត “ធ្យ” ទៅជាបាលី “ឈ”“ជ្ឈ”
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
ធ្យាន
ធ្យ
ធ្យា​ឝយ
ឈា
ជ្ឈិ
ជ្ឈាសយ
ឈា
ធ្យម/មជ្ឈិ
ធ្យាស្រ័យ
ការសម្លឹងអារម្មណ៍ដែលជាអប្បនាសមាធិ។
យ៉ាងកណ្តាល។
សភាវដែលដេកអាស្រ័យនៅក្នុងចិត្ត គឺបំណង, ចំណង់ចិត្ត។

៩.ពាក្យមានព្យញ្ជនៈតម្រួត “ទ្យ”ឬ “ជ្យ”ក្នុងពាក្យសំស្រ្កឹត
            សំស្រ្កឹត “ទ្យ”  ឬ “ជ្យ”ទៅជាបាលី “ជ្ជ”
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
វិទ្យា
វៃទ្យ
វាណិជ្យ
រាជ្យ
វិជ្ជា
វេជ្ជ
វាណិជ្ជ
ជ្ជ
វិទ្យា/វិជ្ជា
ពេទ្យ/វេជ្ជ-
ពាណិជ្ជ
រាជ្យ/រជ្ជ-
សេចក្តីដឹងច្បាស់, ការចេះដឹង,​ ចំណេះ, វេទមន្ត...។
អ្នកចេះប្រើថ្នាំរំងាប់រោគ, គ្រូមើលជំងឺ។
ការលក់ដូរ, ជំនួញ។
ភាវៈជាព្រះរាជា, សម្បិត្តសម្រាប់ផែនដី...។

១០.បាលីលុបចោលព្យញ្ជនៈសំស្រ្កឹតចោលមួយអង្គចោលទទេតែម្តង
សំស្រ្កឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
ក្រោ
ច្យុ
ទ្វី
កោ
ចុ
ទី
ក្រោ
ច្យុ
ទ្វី
កំហឹង, ខឹង។
ឃ្លាត,​របូត, ស្លាប់, កិរិយារបូតវិញ្ញាណ គឺសេចក្តីស្លាប់។
ប្រទេសដែលឋិតជាក់ស្តែងក្នុងកណ្តាលទឹក (កោះ)។
ភាគច្រើនយើងឃើញថា នៅក្នុងភាសាបាលីបានលុបជើងរ “្រ”ក្នុងភាសាសំស្រ្កឹត(?)
            ឧ. សំ. ប្រជា ទៅជា បា.​ ជា
                សំ. ប្រទីប  ទៅជា បា.​ទីប
                សំ. ប្រណីត ទៅជា បា. ណីត។ល។
១១.អក្សរ “ឝ” និង “ឞ”
            ក្នុងការកត់ត្រាភាសាសំស្រ្កឹតមានប្រើប្រាស់អក្សរចំនួនបីគឺ “ឝ, ឞ, ស” តែក្នុងភាសាបាលីវិញ​គឺ​មាន​តែ​មួយទេ “ស”។​ ដូច្នេះពាក្យក្នុងភាសាសំស្ក្រឹតសរសេរជា “ឝ ,ឞ, ស” ត្រូវសរសេរជា “ស”ក្នុង​ភាសាបាលី។

សំស្រ្តឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
ទិ

យន
ឝុក្រ
ទិ

យន
សុក្រ
ទិ

យនា
សុក្រ
ភាគ, ចំណែកមុខក្រោយឆ្វេង ស្តាំ ព្រមទាំងជ្រុងជា​ចន្លោះ​ទាំង​៤​និង​ខាងលើខាងក្រោមឬត្រង់កណ្តាល រួមជា១០។
ទី ឬកន្លែងដេក,​ឥិរយាបថដេក, ក្រឡាបន្ទំ។
ឈ្មោះផ្កាយ ឬថ្ងែទី៦។

១២. បាលីបំបែកពាក្យសំស្រ្កឹតជាព្យាង្គរាយ
សំស្រ្តឹត
បាលី
ខ្មែរប្រើជា
ប្រែជាខ្មែរ
អារ្យ
ឝ្រី
ក្រិយា
អរិយ
សិរី
កិរិយា
អារ្យ/អរិយ
ស្រី/សិរី
កិរិយា
ប្រសើរ, ត្រឹមត្រូវ,​ សុភាព, អ្នកប្រសើរ។
ស្រ្តី,​ លម្អគួរឲ្យស្រឡាញ់, សេចក្តីសុខ។
អំពើ, លំនាំ, ឫកពា
*ចំណាំ ទាំងនេះមិនមែនជាក្បួនប្រើជាទូទៅនោះទេ ប៉ុន្ដែវាគ្រាន់តែអាចជួយសម្រួលដល់ការសិក្សាបានមួយ​ចំណែកប៉ុណ្ណោះ ប៉ុន្មានទៀតអាស្រ័យនឹងការយកចិត្តទុកដាក់សង្កេតរបស់ខ្លួនយើងផ្ទាល់។


ផ្ទះជួលក្រុងភ្នំពេញ, ម៉ោង០១និង៤៧នាទី, រាត្រីថ្ងៃទី ១៨ ខែវិច្ឆកា ឆ្នាំ២០០៩       
ហ៊ុន ឈុនតេង

No comments:

Post a Comment