ព្យញ្ជនៈអាល័យស្រី
(បទពាក្យ៧)
ក កើតជាម្នុស(មនុស្ស)កម្មជានិច្ច ខ ខំបំភ្លេចគេចមិនបាន
គ គន់គេឯងចំបែងប្រាណ ឃ ឃាត់មិនស្រានក្សាន្ដចិត្តភ្លឹក។
ង ងប់ងងល់ជល់តែទុក្ខ ច ចង់នៅសុខចេះតែនឹក
ឆ ឆ្លេឆឆ្លាយំខ្សួលខ្សឹក ជ ជាប់រលឹកចិត្តនឹងស្រី។
ឈ ឈោងស្នេហ៍ម្ដងប៉ះចំទុក្ខ ញ
ញែកវែកមុខពីកវី
ដ ដកប្រាណបងពុំប្រណី ឋ ឋានបងស្រីឲ្យឆ្ងាយគ្នា។
ឌ ឌឺ ឌឺដងបងរាល់ថ្ងៃ ឍ
ធន់ម្ដេចថ្លៃស្រីពុំងា
ណ ណែនឃើញសត្វមានគូរវា ត តឹងគ្រប់គ្រាចុកឱរ៉ា។
ថ ថប់ចំប្រប់ចង់តែក្ស័យ ទ
ទារប្រល័យផ្ដាច់សង្ខារ
ធ ធៀបម្ដេចបានបាត់ជីវ៉ា ន នររូបណាទុក្ខដូចបង។
ប បញ្ចប់ដង្ហើមស្រីស្ងួន ផ
ផាត់នឹននួនឆ្ងាយកន្លង
ព ពុំអភ័យស្រីនួនល្អង ភ
ភក្រ្ដស្នេហ៍ស្នងទាំងប្រិមប្រិយ។
ម មច្ចុរាជមិនមេត្តា យ
យកជីវ៉ាបងប្រណី
រ រស់តែឯងពិតជាគ្មានន័យ ល ល្បិចលោកីយ៍ល្បែងវាសនា។
វ វ័យស្រីក្មេងម្ដេចឆាប់ក្ស័យ ស សែនអាល័យថ្លៃពេកណា
ហ ហោចជីវិតតាមជីវ៉ា ឡអ
ប្រហារបងតាមអូន។
បទនេះតែងក្នុងដើមឆ្នាំ ២០០៧
កវីខ្សត់សេ្នហ៍មិនប្រែចិត្ត
ហ៊ុន ឈុនតេង
No comments:
Post a Comment